- ទីចាត់ការហ្វឹកហ្វឺន ជាស្ថាប័នមួយស្ថិតនៅក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ អគ្គមេបញ្ជាការ
- មានតួនាទីធ្វើ ជាសេនាធិការជូន អគ្គមេបញ្ជាការ ក្នុងការណែនាំនូវរាល់ការងារហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ ធ្វើបទបញ្ជា សារាចរ ផែនការកម្មវិធីហ្វឹកហ្វឺន ដល់កងយោធពលខេមរភូមិន្ទ ដើម្បីលើកកំពស់វិន័យ ឱ្យមានគុណភាព និង សមត្ថភាពការងារ ។
- ភារកិច្ចរបស់ទីចាត់ការហ្វឹកហ្វឺន រួមមាន ៖
- រៀបចំប្រុងប្រៀបនូវរាល់ឯកសារ បទបញ្ជា សារាចរ ហ្វឹកហ្វឺន ផែនការ កម្មវិធីហ្វឹកហ្វឺន
បណ្តុះ បណ្តាលនាយទាហាន នាយទាហានរង ពលទាហាន និងហ្វឹកហ្វឺនឯកទេសជំនាញ
គ្រប់កងឯកភាព និងសាលាចំរុះ អគ្គមេបញ្ជាការ ។ - រៀបចំការងារហ្វឹកហ្វឺនយោធា ក្នុងប្រទេស ក្រៅប្រទេស ដកពិសោធន៍ រាល់ការងារហ្វឹកហ្វឺន
រៀបចំផែនការ ឱ្យបានសមស្រប តាមសភាពការណ៍ជាក់ស្តែង ដើម្បីកសាងសមត្ថភាពប្រយុទ្ធ
វិន័យកងទ័ពឱ្យបានរឹងមាំ ។ - កសាង ពង្រឹងបណ្តាសាលា មជ្ឈមណ្ឌលហ្វឹកហ្វឺននានា បណ្តាមូលដ្ឋានសំភារៈ បំរើការងារ
ហ្វឹកហ្វឺន និង បណ្តុះបណ្តាល បំប៉ន។ - សហការណ៍ជិតស្និត ជាមួយស្ថាប័ននានា ក្នុង និងក្រៅកងទ័ព ដើម្បីចាត់តាំងអនុវត្តន៍ ភារ
កិច្ចហ្វឹកហ្វឺន តាមបញ្ជា អគ្គមេបញ្ជាការ ។ - មានភារកិច្ចហ្វឹកហ្វឺន ច្បាប់សិទ្ធិមនុស្ស ច្បាប់អន្តរជាតិ និងច្បាប់សង្គម ទូទាំងកងយោធពលខេមរ
ភូមិន្ទ និងទទួលលើការងារ ដែលទាក់ទង នឹងសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ និង ច្បាប់សង្គម ។ - សហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើផែនការ និងចាត់តាំង ធ្វើសមយុទ្ធហ្វឹកហាត់ រវាងកង
ទ័ពទាំងបីប្រភេទ និង ទ័ពជំនាញ។ - សហការណ៍រៀបចំផែនការ និងហ្វឹកហ្វឺន ក្នុងពិធីព្យុះហយាត្រា ឬពិធីបុណ្យជាតិផ្សេងៗ ។
- ធ្វើការងារបដិសណ្ឋារកិច្ច កងកិត្តិយស ក្នុងពិធីការ ជាតិនិងអន្តរជាតិ ។
- ចាត់តាំងកសាងហ្វឹកហ្វឺន អប់រំកាយ និងកីឡា កងយោធពលខេមរភូមិន្ទ និងបំផុសឱ្យគ្រប់កងឯកភាពចូលរួម និងកសាងកីឡារបស់ខ្លួន ។
- ណែនាំ និង បំប៉នជំនាញអោយខ្សែរយៈជំនាញថ្នាក់ក្រោម ។
- ក្រៅពីនេះ ទីចាត់ការហ្វឹកហ្វឺន អាចបំពេញការងារមួយចំនួនទៀត តាមការប្រគល់ភារកិច្ចជាក់ស្តែង របស់ អគ្គមេបញ្ជាការ ។
- រៀបចំប្រុងប្រៀបនូវរាល់ឯកសារ បទបញ្ជា សារាចរ ហ្វឹកហ្វឺន ផែនការ កម្មវិធីហ្វឹកហ្វឺន
