ទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការដ្ឋាន មានបេសកកម្ម ដូចខាងក្រោម៖
- បណ្ដុះបណ្ដាល និងបំប៉នដល់ពលទាហាន នាយទាហាន ឲ្យមានគុណភាព សមត្ថភាពខ្ពស់ មានក្រមសីលធម៌វិជ្ជាជីវៈជាយោធិនឆ្នើម
- សិក្សាស្រាវជ្រាវលើវិស័យយុទ្ធសាស្ត្រការពារប្រទេស សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ តាមទាន់សម័យទំនើប ឌីជីថល (Digital)
- សិក្សាដកស្រង់បទពិសោធន៍ ផ្លាស់ប្តូរចំណេះដឹងយុទ្ធវិធី យុទ្ធសាស្រ្ត ជំនាញវិជ្ជាជីវៈ ជាយោធិន នវានុវត្តន៍ និងបច្ចេកវិទ្យា ជាមួយដៃគូសហប្រតិបត្តិការ ជាតិ-អន្តរជាតិ
- បណ្ដុះមនសិការស្មោះត្រង់ ជាតិ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិ និងការពារប្រជាជន
បេសកកម្មនេះ ត្រូវបានកំណត់ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា ផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋាន ។
