គោលបំណង

លើកកំពស់ សមត្ថភាពដឹកនាំ និងពង្រឹងបណ្តាស្ថាប័ន សាលា ទូទាំង កងយោធពលខេមរភូមិន្ទ លើកកម្ពស់គុណភាព ហ្វឹកហាត់ អប់រំ និងកំណត់វិសាលភាពផែនការ កម្មវិធី បណ្តុះបណ្តាល និងជំរុញពង្រឹងសមត្ថភាពស្រាវជ្រាវ បច្ចេកវិទ្យា យុទ្ធសាស្ត្រ យុទ្ធវិធី យោធា ។

ពង្រឹងគុណភាពហ្វឹកហ្វឺននៅគ្រប់បណ្តាសាលា គ្រប់វគ្គ គ្រប់ជំនាញ ពេលបញ្ចប់វគ្គសិក្សាមានសមត្ថភាព ពេញលេញទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីអនុវត្តឱ្យបានជោគជ័យតាមតួនាទីភារៈកិច្ចរបស់ខ្លួន

កសាង ពង្រឹង និងអភិវឌ្ឍមូលដ្ឋានសាលា ឱ្យមានលក្ខណៈវិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើប ជាពិសេសកែសម្រួល រចនាសម្ព័ន្ធឱ្យបានសមស្រប ពង្រឹងគុណភាពយោធាចារ្យទាំងបរិមាណ និងគុណភាព រៀបចំកម្មវិធី ខ្លឹមសារ ឱ្យស្របតាមយុទ្ធសាស្ត្រការពារជាតិ។